(ភ្នំពេញ)៖ រឿងរ៉ាវជះស្រាបៀលើកញ្ញា ទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មហង្សមាសនោះ ត្រូវបានដោះស្រាយបញ្ចប់ហើយ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយភាគីជនបង្កឈ្មោះ ឆេង រស្មី បានចេញមុខសុំទោសជាសាធារណៈ និងសងជំងឺចិត្តទៅកញ្ញា ទេព បូព្រឹក្ស ចំនួន១០,០០០ដុល្លារ ដើម្បីជាការលុបលាងរបស់ខ្លួន។
បញ្ជាក់ថា ពាក់ព័ន្ធករណីនេះគឺភាគីខាងកញ្ញា និងជនបង្ក បានព្រមព្រៀងគ្នា ដោះស្រាយបញ្ចប់រួចរាល់ហើយ ដោយតម្រូវឲ្យជនបង្កសុំទោស និងសំណងរដ្ឋប្បវេណីខូចខាតកិត្តិយស ដែលពីមុនកញ្ញាទាមទារ១០ម៉ឺនដុល្លារ មកនៅត្រឹមតែ១ម៉ឺនដុល្លារប៉ុណ្ណោះ។បើតាមការលើកឡើងរបស់កញ្ញា ទេព បូព្រឹក្ស សម្រាប់សំណងជំងឺចិត្ត១ម៉ឺនដុល្លារនេះ កញ្ញានឹងបរិច្ចាគ៣,០០០ដុល្លារ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ហើយនៅសល់៧,០០០ដុល្លារទៀត ត្រូវផ្តល់ជូនសមាគមអ្នកសិល្បៈ សម្រាប់ចាត់ចែងបន្ត។យ៉ាងណាមិញ ជនបង្កឈ្មោះ ឆេង រស្មី ក៏បានទទួលស្គាល់កំហុសផងដែរ
No comments:
Post a Comment